អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល, លោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច - Read News TV

រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល, លោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំ​នួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។

ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។

ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕




















Theme images by Radius Images. Powered by Blogger.