អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តារាចម្រៀងកំពូលទើសលោក ម៉ៃ សុគន្ធ បើកឡានគេចគោលដៅត្រួតពិនិត្យជាតិ​អាកុល​ មកបុកម៉ូតូកង់បី២គ្រឿង បណ្ដាលរងរបួសច្រើននាក់ - Read News TV

តារាចម្រៀងកំពូលទើសលោក ម៉ៃ សុគន្ធ បើកឡានគេចគោលដៅត្រួតពិនិត្យជាតិ​អាកុល​ មកបុកម៉ូតូកង់បី២គ្រឿង បណ្ដាលរងរបួសច្រើននាក់

ភ្នំពេញ៖ តារាចម្រៀងកំពូលទើសលោក​ ម៉ៃ​ សុគន្ធ​ បាន​បេីក​រថយន្ដ​ LAND CRUISER ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW-6802 បេីក​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាកុល​ រួចបេីករត់រហូត​ជ្រុល​ទៅ​បុករះ​កង់បី​ឥណ្ឌា​ពីរ​គ្រឿង​ ហេីយ​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បន្ថែម​ទៀត​។ ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១២:២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​រាជធានី​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ពណ៌ស១គ្រឿង ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌាពណ៌ ១គ្រឿង បណ្តាលឲ្យកង់បីឥណ្ឌាជ្រុលទៅបុកផ្ទប់ជាមួយកង់បីឥណ្ឌា១គ្រឿងទៀត បណ្តាលឲ្យមានមនុស្សរងរបួសស្រាល។

អ្នកឃើញហេតុការណ៍ បានបន្តទៀតថា បន្ទាប់ពីបុករួច រថយន្តក៏បានបន្តទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់ចំនួន ៤កង់ ថែមទៀត ទើបអស់ល្បឿនមិនអាចបន្តដំណើរទៅមុខបាន។ ក្រោយពេលកើតហេតុ ទើបគេដឹងថាអ្នកបើកបរនោះជាបុគ្គលល្បីឈ្មោះក្នុងបណ្តាញសង្គមមានឈ្មោះថា ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗផងដែរ។

ប្រភពពីពលរដ្ឋបានបន្ថែមទៀតថា គេបានឃើញរថយន្តបង្កខាងលើ បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ទើបមកជួបគ្រោះថ្នាក់បែបនេះ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ និង​កង់​បី​ឥណ្ឌា​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណែក​លោក​ ម៉ៃ​ សុគន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​ធ្វើ​ការ​សាក​សួរ​ និង​បន្ត​តាម​នីតិវិធី​ច្បាប់​។






Theme images by Radius Images. Powered by Blogger.