អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន ប្រាប់សមត្ថកិច្ចឱ្យជ្រាវស្រាវរកបុគ្គលដែលចូល បញ្ចេញមតិញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ មកចាត់ការតាមផ្លូវច្បាប់ - Read News TV

ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន ប្រាប់សមត្ថកិច្ចឱ្យជ្រាវស្រាវរកបុគ្គលដែលចូល បញ្ចេញមតិញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ មកចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ​បានណែនាំឱ្យសមត្ថកិច្ចជ្រាវស្រាវរកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ហ៊ូ រុនអេង» ដែលបានចូលទៅបញ្ចេញមតិ (Comment) ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍។

ករណីនេះ ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនមែនជាការបញ្ចេញមតិទេ ដូច្នេះត្រូវស្វែងរកបុគ្គលនោះមកចាត់ការតាមផ្លូវច្បាប់»។
ក្នុងសំណេរផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ​នៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេល Facebookខ្ញុំបង្ហោះពីសិល្បករ សិល្បការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។
ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចស្វែងរកបុគ្គលដែលមានគណនីឈ្មោះ «ហ៊ូ រុនអេង»មកចាត់ការតាមផ្លូវច្បាប់ ព្រោះសំណេរដែលបុគ្គលនោះបានសរសេរ មិនមែនជាការបញ្ចេញមតិនោះទេតែជាការញុះញង់ឱ្យមានការរើសអើងជាតិសាសន៍។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ពួកជនបរទេសដែលខិតខំរារាំងការរើស
អើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធិមនុស្ស ត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គណនីដែលមានឈ្មោះថា «ហ៊ូ រុនអេង» បានចូលទៅ Commet នៅក្នុងហ្វេសប៊ុកសម្តេចដោយប្រើពាក្យពេចន៍មិនសមរម្យក្នុងន័យញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ព្រមទាំងបាននិយាយបំផ្លើសការពិតដោយចោទថាកម្ពុជាត្រូវបានគ្រប់គ្រងដោយវៀតណាម។

ករណីនិយាយបំពានគ្មានភស្តុងតាងនៃក្រុមជ្រុលនិយម ឬជនអគតិទាំងនោះមិនមែនកើតមានជាលើកទីមួយនោះទេ តែជារឿយៗយើងតែប្រទះជាញឹកញាប់ចំពោះការបំពាននេះ ហើយថ្នាក់ដឹកនាំក៏តែងតែពន្យល់តបទៅវិញ និងបានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ រូបភាព៖ ផេកសម្តេចតេជោ

Theme images by Radius Images. Powered by Blogger.