អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅតុលាការពាក់ព័ន្ធករណីលាក់កាំភ្លើង និងគ្រាប់បែកដៃ ក្នុងលំនៅដ្ឋានស្រុកគាស់ក្រឡ - Read News TV

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅតុលាការពាក់ព័ន្ធករណីលាក់កាំភ្លើង និងគ្រាប់បែកដៃ ក្នុងលំនៅដ្ឋានស្រុកគាស់ក្រឡ

បាត់ដំបង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅតុលាការពាក់ព័ន្ធករណីលាក់កាំភ្លើង និងគ្រាប់បែកដៃ ក្នុងលំនៅដ្ឋានស្រុកគាស់ក្រឡ។

នគរបាលជំនាញបានបង្ហើបឲ្យដឹងថា បុរសទាំង ២នាក់ដែលរក្សាទុកនូវអាវុធខុសច្បាប់ខាងលើត្រូវកម្លាំងការិយាល័យជំនាញបញ្ចប់ការកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ។

ជនជាប់សង្ស័យមានឈ្មោះជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និងឈ្មោះសោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង ២នាក់ស្នាក់នៅចំណុចអូរអាឡោក ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ រក្សាទុកអាវុធខុសច្បាស់មិនដឹងមានគោលបំណងអ្វីឲ្យពិតប្រាកដ ចុងក្រោយនៅថ្ងៃទី ១១ ខែកញ្ញាថ្មីៗនេះត្រូវកម្លាំងមូលដ្ឋានស្រាវជ្រាវចុះអនុវត្តតាមច្បាប់តែម្តង។អាវុធដែលដកហូតបានរួមមាន: កាំងភ្លើងប្រភេទ AK៤៧ អត់ស្វាយមួយដើម គ្រាប់ក្នុងបង់ចំនួន​ ១២គ្រាប់ គ្រាប់នៅក្រៅបង់ចំនួន​៣០គ្រាប់ កូនកាំបិតខ្លីមួយដើម និងគ្រាប់បែកដៃចំនួន ២គ្រាប់ផងដែរ៕




Theme images by Radius Images. Powered by Blogger.