អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំដំណើរទស្សនកិច្ច៣យប់៣ថ្ងៃ ទៅខេត្តប៉ែកឦសានប្រទេស - Read News TV

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំដំណើរទស្សនកិច្ច៣យប់៣ថ្ងៃ ទៅខេត្តប៉ែកឦសានប្រទេស

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីរាជការ កងកម្លាំង យុវជន ក្នុងខេត្តឲ្យបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ យុវជននៃខេត្តបន្ទាយមានជ័យជាង២០០នាក់តាមរយៈក្បួនរថយន្តក្រុងធុនមធ្យម និងរថយន្តទេសចរណ៍ផ្ទាល់ខ្លួនជាង១០គ្រឿងបានចាកចេញពីសាលាខេត្តក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស ជាដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ (ថ្ងៃទី២០-២២ ខែកញ្ញាឆ្នាំ២០២៤)ដើម្បីមើលឃើញជាក់ស្តែងនូវការអភិវឌ្ឍដោយពិតប្រាកដ និងការការពារបាននូវបូរណភាពទឹកដីនៅទីនោះផងដែរ។

តាមកម្មវិធីរបស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យទស្សនកិច្ចទៅកាន់ខេត្តព្រំដែនទាំង៤នៃភូមិភាគឦសានលើកនេះ រួមមាន៖ រសៀលថ្ងៃទី២០ខែកញ្ញាទៅដល់ស្រុកស្នួលខេត្តក្រចេះដោយទស្សនាតំបន់អភិវឌ្ឍន៍នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ(ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុកនិញប៊ិញភឿក),ទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្របង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ធ្នូស្រុកស្នួល ។គណៈប្រតិភូត្រូវសម្រាកនៅទីប្រជុំជនស្រុកស្នួល ខេត្តក្រចេះមួយយប់។

ព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សនកិច្ចតាមបណ្តោយផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុកកែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងទស្សនារមណីយដ្ឋានល្បីៗមួយចំនួនដូចជាទឹកជ្រោះប៊ូស្រានៅស្រុកពេជ្រាដា ភ្នំដោះក្រមុំ សមុទ្រស្មៅ កន្លែងសំខាន់ៗនិងរីសតមួយចំនួននៅក្រុងសែនមនោរម្យ។ដល់រសៀលថ្ងៃដដែលបន្តដំណើរពីមណ្ឌលគិរីកាត់ស្រុកកោះញែកទៅទស្សនាតំបន់អភិវឌ្ឍន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ(ខេត្តរតនគិរី- ទល់គ្នាខេត្តយ៉ាឡាយ)។រួចបន្តដំណើរត្រឡប់ទៅក្រុងបានលុងខេត្តរតនគិរី ហើយទស្សនារមណីយដ្ឋានល្បីខ្លះដូចជាបឹងយក្សឡោម...និងស្នាក់នៅទីនោះមួយយប់ទៀត ។

ព្រឹកថ្ងៃទី២២ខែកញ្ញាគណៈប្រតិភូបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែងទៅទស្សនាការអភិវឌ្ឍព្រំដែនត្រពាំងក្រៀល(ក្រុងបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង-ស្រុកមឿងខូងចម្ប៉ាសាក់) ។លុះរសៀល អាហារថ្ងៃត្រង់នៅក្រុងស្ទឹងត្រែង បន្តទៅទស្សនាប្រាសាទកោះកេរ៍ ក្នុងខេត្តព្រះវិហារ ហើយវិលត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញប្រកបដោយសុខសុវត្ថិភាព។

ក្នុងដំណើរទស្សនកិច្ចផហលូវដ៍វែងឆ្ងាយមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការ យុវជនបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ យុវជនទាំងអស់ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕










Theme images by Radius Images. Powered by Blogger.