អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីថ្ងៃទី២១ - Read News TV

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីថ្ងៃទី២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។

ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕







Theme images by Radius Images. Powered by Blogger.