អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកបើកម៉ូតូផាសអាប់ បញ្ច្រាសហើយ ចុះរករឿងទាញទីបរកវាយអ្នកបើករថយន្ត សមត្ថកិច្ចឃាត់ខ្លួនបានហើយ (មានវីដេអូ) - Read News TV

អ្នកបើកម៉ូតូផាសអាប់ បញ្ច្រាសហើយ ចុះរករឿងទាញទីបរកវាយអ្នកបើករថយន្ត សមត្ថកិច្ចឃាត់ខ្លួនបានហើយ (មានវីដេអូ)

កណ្តាល ៖ កក្រើកពេញបណ្តាញសង្គម បន្ទាប់ពីមានម៉ូតូកង់បី ផាសអាប់ មួយគ្រឿងបើកបរតាមផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លើផ្លូវបញ្ច្រាសហើយ ចុះរករឿងទាញទីបគម្រាមរកវាយទៅលើអ្នកបើកបររថយន្ត ដែលបើលើផ្លូវអតិភាព កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។

ជុំវិញរឿងរ៉ាវខាងលើផ្ទុះការរឹះគន់ធ្ងន់ៗ ទៅលើបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា រហូតដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកមុខបុរសខាងលើ ទាំងរាជធានីភ្នំពេញ ទាំងស្នងការខេត្ត ។ ដោយយោងតាមស្លាកលេខ ម៉ូតូកង់បីឥណ្ឌា និងការស្រាវជ្រាវពីសមត្ថកិច្ច រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងស្នងការខេត្តកណ្តាល បានស្រាវជ្រាវរកឃើញបុរសបើកម៉ូតូកង់បីបំពានច្បាប់ខាងលើនោះហើយ។

បុរសខាងលើមានឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។


តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ រកឃើញម្ចាស់ដើម ឈ្មោះ សៀម នឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏ប៉ុន្តែបានលក់ម៉ូតូកង់បីឥណ្ឌាឲ្យទៅឈ្មោះ កែ ឃឹម ដើម្បីយកទៅរត់ឈ្នួលបន្ត ជាអ្នកស្រុកភូមិជាមួយគ្នា ទើបសមត្ថកិច្ចឈានដល់តាមឃាត់ខ្លួន អ្នកបើកបរល្មើសច្បាប់ខាងលើបាន ។ ក្រោយពីឃាត់ខ្លួនបានជនខាងលើ រួមជាមួយម៉ូតូកង់បី បានប្រគល់ឲ្យស្នងការក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Theme images by Radius Images. Powered by Blogger.