អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកមានជំនឿនៅថៃ ចូល​រួម​យ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង​ពិធី​ដំឡើង​រូប​សំណាកមួយ ដែលពួកគេជឿថាពូកែស័ក្ដិសិទ្ធិអាចធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត - Read News TV

អ្នកមានជំនឿនៅថៃ ចូល​រួម​យ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង​ពិធី​ដំឡើង​រូប​សំណាកមួយ ដែលពួកគេជឿថាពូកែស័ក្ដិសិទ្ធិអាចធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត

យោងតាមការបង្ហោះរបស់សារព័ត៌មាន Khaosod English បានរាយការណ៍ថា កាល​ពី​យប់​ថ្ងៃ​អាទិត្យកន្លងទៅនេះ ហ្វូងអ្នកងប់នឹងជំនឿសាសនានៅក្នុងប្រទេសថៃជាច្រើននាក់ បាន​ចូល​រួម​យ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង​ពិធី​ដំឡើង​រូប​សំណាក​របស់លោកគ្រូ Kai Kaew ដែលត្រូវបានគេលើកបន្តុបនៅ​ជិត​ផ្លូវ​បំបែក Ladphrao-Ratchada នៃទីក្រុងបាងកក។

អ្នកគោរពបូជាលោកគ្រូ Kai Kaew ជឿថា រូបចម្លាក់ខ្មៅរលោងមួយនេះ ពូកែស័ក្ដិសិទ្ធិអាចធ្វើឱ្យបំណងប្រាថ្នារបស់ពួកគេក្លាយជាការពិតបាន។ ប្រវត្តិរបស់វាគឺចាប់ផ្ដើមពីព្រះសង្ឃមួយអង្គនៅក្នុងខេត្ត Lamphang ដោយព្រះអង្គបានប្រគល់រូបចម្លាក់លោកគ្រូ Kai Kaew ដល់​កូនសិស្ស​របស់​ព្រះអង្គ ដែលមាន​ឈ្មោះថា Thawil Milinthajinda ដែល​ជា​អ្នក​ចម្រៀង​ថៃ និង​ជា​អតីត​តន្ត្រីករ​យោធាជើងចាស់ម្នាក់។ លោកគ្រូ Thawil ក៏បានប្រគល់រូបចម្លាក់នោះទៅឱ្យកូនសិស្សរបស់គាត់ម្នាក់ទៀត ដែលមានឈ្មោះថា Suchat Rattanasuk ។

រូបចម្លាក់ដំបូងរបស់លោគ្រូ Kai Kaew គឺមានទំហំតូចប៉ុណ្ណោះ ដូច្នេះលោកគ្រូ Suchat Rattanasuk ក៏បានសាកសង់​លោកគ្រូ Kai Kaew ទៅជារូបសំណាក់យ៉ាងធំ និងដំបូងបំផុតនៅ​ក្នុង​ប្រទេស​ថៃ។ រូបចម្លាក់ដើមរបស់គ្រូ Kai Kaew ​ពីដំបូង​ គឺជា​មនុស្ស​អង្គុយចោងហោងប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីលោក Suchat បានប្រើការច្នៃប្រឌិត ដោយបានសាងសង់រូបសំណាក់ដំបូងនោះ ចេញជាមនុស្សឈរដូចនឹងចាស់ជរា។ ទម្រង់របស់​លោគ្រូ Kai Kaew (រូបសំណាក់អាប់ឌែតថ្មី) គឺជា​សត្វ​ស្លាប​ពាក់​កណ្តាល​មនុស្ស​ពាក់​កណ្តាល​ មានស្លាបនៅ​លើ​ខ្នង​ ​និង​ចង្កូមពណ៌​មាស ដែល​តំណាង​ឱ្យ​សត្វ​ដ៏មានអំណាច ហើយការពិពណ៌នាបែបនេះ គឺយោងតាម​ភ័ស្តុតាង​ដែល​បាន​រក​ឃើញ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ ដែល​ជា​ស្តេច​កាន់ព្រះពុទ្ធសាសនា​ដំបូង​គេ​របស់​កម្ពុជា ​ពី​ឆ្នាំ១១៨១ ដល់​ឆ្នាំ១២២០ នៃ​គ.ស៕




Theme images by Radius Images. Powered by Blogger.