អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លួចគោអ្នកស្រុកយកទៅកាប់ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ រត់គេច២នាក់ - Read News TV

លួចគោអ្នកស្រុកយកទៅកាប់ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ រត់គេច២នាក់

រតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចដឹកគោអ្នកស្រុកយកទៅកាប់ពន្លះយកសាច់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី ក្រុមហ៊ុនចំការចេកហង់អាញ់អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ។


ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ មានស្រុកកំណើតនៅភូមិត្រដក់ព ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ ។ ចំណែកម្ចាស់សត្វគោរមានឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី ។


តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចគោអ្នកស្រុក ដឹកយកទៅកាប់ពន្លះយកសាច់នៅមាត់ទន្លេ ហើយក្រោយពីម្ចាស់រងគ្រោះដឹងថាបាត់គោភ្លាមៗ រាយការណ៍ប្តឹងទៅសមត្ថកិច្ច ចេញទៅអន្តរាគមន៍ ស្រាប់តែនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែលកម្លាំងសមត្ថកិច្ចប្រទះឃើញជនសង្ស័យកំពុងកាប់ពន្លះសាច់គោនៅមាត់ទន្លេ ចាប់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់ ។


ជនសង្ស័យម្នាក់បន្ទាប់ពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


Theme images by Radius Images. Powered by Blogger.