សង្ស័យភ្លើងប្រច័ណ្ឌ សម្លាប់នាងជាសង្សាររួច ចង.ក.សម្លាប់ខ្លួនឯងជាក្រោយ
ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងបន្ទប់ជួល ដោយខាងស្រីដេកស្លាប់នៅឥដ្ឋការ៉ូ រីឯខាងប្រុស ស្លាប់ដោយចងក ជារឿងឃាតកម្មសង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ សម្លាប់នាងរួច ទើបចងកសម្លាប់ខ្លួនឯងជាក្រោយ ។

ហេតុការណ៍ខាងលើបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ផ្ទះជួល តាមផ្លូវបេតុងក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភាគីខាងប្រុសមាន ឈ្មោះ វ៉ាន់ ដារ៉ូ អាយុ ២៤ឆ្នាំ មុខរបរ សន្តិសុខ យាម នៅ ហាងKTV ស្នាក់ នៅ បន្ទប់ ជួល កន្លែងកេីត ហេតុ មាន ស្រុក កំណើត នៅ ក្នុងភូមិ ថ្មី ១ ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ ។ ចំណែកជនរងគ្រោះ ជាសង្សារមានឈ្មោះ ស្រីពៅ ហៅ ពៅ ពិសី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិក KTV ស្នាក់នៅជាមួយបងស្រី មាន ស្រុក កំណើត នៅ ខាងខេត្ត ព្រៃ វែង ។
តាមប្រភពពីសាច់ញាតិនារីរងគ្រោះ មុនកើតហេតុនារីរងគ្រោះបានសុំទៅលេងផ្ទះមិត្តភ័ក្រធ្វើការជាមួយគ្នា លុះបាត់ដំណឹងអស់រយៈពេល២ថ្ងៃ ទើបនាំគ្នាតាមស្វែងរក តាមសាកសួរដល់កន្លែងធ្វើការ ហើយទៅតាមរកមើលដល់បន្ទប់សង្សារ ក្នុងបំណងសាកសួរ ក៏ប៉ុន្តែពេលទៅដល់ឃើញបន្ទប់បិទទ្វារជិត ហៅក៏មិនសូរឆ្លើយ លុះអើតមើលស្រាប់តែប្រទះឃើញ មនុស្សចងកសម្លាប់ខ្លួនក្នុងបន្ទប់ នាំគ្នាផ្អើលឆោឡោ គាស់បង្ហើបពិនិត្យមើលក្នុងបន្ទប់ ស្រាប់តែប្រទះឃើញនារីរងគ្រោះដេកស្លាប់នៅឥដ្ឋការ៉ូ សរុបក្នុងបន្ទប់ មនុស្សស្លាប់២នាក់ កាន់តែផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ។
យោងតាមការពិនិត្យស្រាវជ្រាវ ឃើញថា ជាករណីឃាតកម្ម បុរសជាសង្សារយកអាវខ្ទប់ច្រមុះនាងរហូតថប់ដង្ហើមស្លាប់ រួចទៅចងកសម្លាប់ខ្លួនឯងនៅច្រកទ្វារបន្ទប់ទឹក ជាក្រោយ សង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ ។ សពនារីរងគ្រោះ និងសពជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញធ្វើការពិនិត្យកោសល្យវិច័យរួច បានប្រគឡ់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមបនរពៃណីរៀងខ្លួន ៕


Post a Comment