អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឈឺចុកចាប់ក្នុងពោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង បានប៉ុន្មានម៉ោងបែជាបាត់បងជីវិត - Read News TV

ឈឺចុកចាប់ក្នុងពោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង បានប៉ុន្មានម៉ោងបែជាបាត់បងជីវិត

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់មានអាការៈឈឺចុកចាប់ក្នុងពោះ ត្រូវបានបុរសជាសង្សារដឹកតាមរថយន្តយកមកមន្ទីរពេទ្យឯកជនមួយកន្លែងដើម្បីព្យាបាល ជាអកុសលត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមន្ទីរពេទ្យ ប៊ីធនកម្ពុជា តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ ZHENG yiNG ជនជាតិចិន អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១២និង៣០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ មានបុរសម្នាក់ជាមិត្តប្រុសនារីខាងលើ បានបើករថយន្ត១គ្រឿងដឹកនារីជាមិត្តស្រីដែលមានអាការៈឈឺពោះខ្លាំង សង្ស័យមានជំងឺក្រពះមកមន្ទីរពេទ្យប៊ីធនកម្ពុជា ឲ្យគ្រូពេទ្យពិនិត្យរហូតមកដល់ម៉ោង៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ នារីជាមិត្តស្រីបានស្លាប់ ហើយគាត់មិនសុខចិត្តដោយមានការសង្ស័យ ខ្លាចគ្រូពេទ្យប្រើប្រាស់ថ្នាំដាក់ព្យួរសេរ៉ូមខុសបច្ចេកទេសណាមួយ ទើបបណ្ដាលឲ្យមិត្តស្រីគាត់ស្លាប់ ទើបប្ដឹងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យសព ដើម្បីបញ្ជាក់ពីការស្លាប់នារីជាមិត្តស្រីរបស់គាត់ ។


តាមការបញ្ជាក់របស់គ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះពេលមកដល់មន្ទីរពេទ្យមានសភាពស្លេក និងទាន់ខ្សោយ ទើបគ្រូពេទ្យឲ្យសម្រាក និងដាក់ព្យួរសេរ៉ូមមួយកំផ្លោក ស្រាប់តែមកដល់ម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំឮ២០២៣ជនរងគ្រោះបានស្លាប់តែម្ដង។

ជុំវិញករណីនេះ សមត្ថកិច្ចផ្នែកជំនាញមិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់នៅឡើយទេ ដោយរងចាំលទ្ធផលពិនិត្យទឹកនោម និងឈាមនារីរងគ្រោះឲ្យបានច្បាស់លាស់សិន ។ បច្ចុប្បន្នសពបានយកតំកល់នៅវត្តទឹកថ្លារងចាំទាក់ទងស្ថានទូតមកពិនិត្យស្វែងរកគ្រួសារសាច់ញាតិ៕





Theme images by Radius Images. Powered by Blogger.