អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមហ៊ុន Meta ស​ម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជា - Read News TV

ក្រុមហ៊ុន Meta ស​ម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជា

ភ្នំពេញ៖ ទីបំផុត ! ក្រុមហ៊ុន Meta Platform Inc. បានស​ម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន​ Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ នេះបើតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់បន្ថែមដូចតទៅ៖

១៖ ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។

២៖ ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

៣៖ ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។

៤៖ ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

Theme images by Radius Images. Powered by Blogger.