អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ - Read News TV

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះសម្តេចបានមានប្រសាសន៍ប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចចូលចិត្តជួបផ្ទាល់បែបនេះ ដើម្បីទទួលបាន​ព័ត៌មានមួយច្បាស់លាស់ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ដំណាលរឿងជជែកជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធការជក់បារី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះកូនប្រុស ឬកូនស្រីនៅតែជាកូន ត្រូវតែចិញ្ចឹមដោយក្តីស្រឡាញ់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សម្តេចធិបតី បានថ្លែងថា ការបោះឆ្នោតនោះ បង្ហាញឱ្យឃើញពីការស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ី មមាញឹកខ្លាំងរហូតដាច់បាយក៏មាន។ ក្នុងនោះសម្តេចធិបតី បានស្រកអស់មួយគីឡូក្រាម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ជំនួបជាមួយមិត្តភក្តិបរទេសនៅឥណ្ឌូនេស៊ី ទទួលសម្តេចក្នុងឋានៈនាយករដ្ឋមន្ត្រី អត់មានមេដឹកនាំណាមិនទទួលស្គាល់នោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បេសកកម្មរបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី ក៏ដើម្បីបង្ហាញជំហររបស់កម្ពុជា លើបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ សម្តេចនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក អ្នកធ្វើធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់ប្រមុខការទូតកម្ពុជា ក៏ដូចជាមន្ត្រីក្រសួងការបរទេស និងមន្ត្រីស្ថានទូត ដែលធ្វើការងារបានល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រូបភាពដែលសន្តិសុខឥណ្ឌូនេស៊ី រារាំងមន្ត្រីខ្មែរ គឺជាការយល់ច្រឡំលើពិធីការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបានប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ, បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចក៏បានជជែកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះហ្វីលីពិន គ្រោងទិញអង្ករពីកម្ពុជាផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឱ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមជាមួយប្រទេសនានាទប់ស្កាត់សង្គ្រាម រក្សាសន្តិសុខ គឺមានសារៈសំខាន់ដល់កម្ពុជា បើតំបន់មានសង្គ្រាម កម្ពុជាក៏រងគ្រោះ រងផលប៉ះពាល់ផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺសម្តេចត្រូវគិតគូរចំពោះផលប្រយោជន៍របស់ប្រជាជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចរចាលឿនក្នុងការលក់អង្ករឱ្យឥណ្ឌូនេស៊ី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងជួបអាជីវករ និងអ្នករកស៊ីក្រៅប្រព័ន្ធ ដើម្បីស្វែងយល់ពីទុក្ខលំបាក និងបញ្ហារបស់ពួកគាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់បក្សប្រជាជនកម្ពុជា គឺនៅជាមួយពលរដ្ឋពេលមានទុក្ខលំបាក ពេលពលរដ្ឋមានទុក្ខ គឺមានមុខបក្សប្រជាជនកម្ពុជា។ ព្រោះតែស្មារតីនេះហើយ ទើបប្រជាពលរដ្ឋតែងបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើលោកនេះ អត់មានប្រទេសណារាំងខ្ទប់ពលរដ្ឋ មិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានទូតខ្មែរនៅក្រៅប្រទេស ត្រូវធ្វើការបម្រើ និងគាំទ្រខ្មែរគ្រប់រូប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូង ដោយផ្ទាល់តែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឱ្យរៀបចំប្រព័ន្ធអនឡាញ ដើម្បីស្នើសុំលិខិតថ្កោលទោស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការបរទេសបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីផ្តល់សេវានានាជូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្តេចទើបបង្កើតអនុក្រឹត្យមួយពង្រីកវិសាលភាពគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី៣រូប និងមានការចូលរួមពីរដ្ឋមន្ត្រីពីបណ្តាក្រសួងស្ថាប័ននានា ហើយមានរដ្ឋមន្ត្រីមួយរូបប្រចាំការដឹកនាំអនុវត្តន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល​នីតិកាលថ្មី គឺបន្តអនុវត្តន៍ដូចអ្វីដែលបក្សប្រជាជនកម្ពុជាដាក់ចេញ គឺគោលការណ៍ស្មើភាព ឯករាជ្យផ្អែកលើច្បាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករដ្ឋមន្ត្រីថា សម្តេចប្រគល់ដាវឱ្យកាប់ហើយ ត្រូវតែកាប់ ប្រយ័ត្នសម្តេចដកដាវមកវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់។

Theme images by Radius Images. Powered by Blogger.