អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កើតភ្លើងប្រច័ណ្ឌ ប្រពន្ធទាញកាំបិតប៉័ងតោកាប់ប្តីស្លាប់ក្នុងថ្លុកឈាម - Read News TV

កើតភ្លើងប្រច័ណ្ឌ ប្រពន្ធទាញកាំបិតប៉័ងតោកាប់ប្តីស្លាប់ក្នុងថ្លុកឈាម

ប៉ៃលិន÷ ស្ត្រីវ័យជិត៥០ឆ្នាំម្នាក់បានទាញកាំបិតប៉័ងតោកាប់ប្តីជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ខណ:កំពុងសម្រាកលង់លក់ នៅវេលាម៉ោង៣:០០នាទីទៀបភ្លឺថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឋិតក្នុងផ្ទះរបស់ជនបង្ក និងជនរងគ្រោះក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមនគរបាលជំនាញបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ សេង គឹមចេង អាយុ៧០ឆ្នាំ។ ចំណែកជនដៃដល់ជាប្រពន្ធឈ្មោះ ចេង ចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកប្តីប្រពន្ធខាងលើតែងតែឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ ដោយសារស្ត្រីជនសង្ស័យតែងតែប្រច័ណ្ឌទៅលើប្តី ប៉ុន្តែក្រោយពេលឈ្លោះគ្នាហើយតែងតែត្រូវរូវគ្នាវិញក្លាយជាទំលាប់។​​​ ស្រាប់តែ មុនថ្ងៃកើតហេតុ បុរសជាប្តីបានទៅចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយបានត្រឡប់មកវិញក៏កើតរឿងឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវទៀត រួចក៏ចូលសម្រាកដូចរាល់ដង លុះដល់វេលាម៉ោងជិតភ្លឺក៏ស្រាប់តែជនបង្កបានងើបយកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះជាប្តីផ្ទួនៗជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។


សមត្ថកិច្ចបន្តថា ស្ត្រីជាប្រពន្ធបន្ទាប់ពីបានធ្វើសកម្មភាពកាប់សម្លាប់ប្តីរួច ព្រឹកឡើងក៏បានចូលខ្លួនទៅសារភាពកំហុសដោយខ្លួនឯងនៅស្នងការនគរបាលខេត្ត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអន្តរាគមន៍ឃាត់ខ្លួនដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕





Theme images by Radius Images. Powered by Blogger.