អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្មេងទំនើង២៦នាក់ ដេីរលេងយប់ជ្រៅអាណាធិបតេយ្យតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការអប់រំ - Read News TV

ក្មេងទំនើង២៦នាក់ ដេីរលេងយប់ជ្រៅអាណាធិបតេយ្យតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការអប់រំ

ក្រចេះ៖ ក្មេងទំនើង ដែលចូលចិត្តដេីរលេងយប់កណ្ដាលអាធ្រាត ចំនួន២៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរឃាត់យកមកធ្វើការអប់រំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង ០១:៥០នាទី រំលងអាធ្រាត។

បើយោងប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង២៦នាក់ ក្នុងនោះមានក្មេងស្រី១២នាក់រួមមាន៖ ទី១.មាន ឈ្មោះ សុទ្ធ សុនាក់ ទី២.ឈ្មោះ ពៅ សំណាង ទី៣. ឈ្មោះ លន់ ឈុនហ៊ុយ ទី៤. ឈ្មោះ អ៊ាង ម៉េងស្រង់ ទី៥. ឈ្មោះ សន បេ៉ងសាង ទី៦. ឈ្មោះ អុី លាងសេង ទី៧. ឈ្មោះ មាន ស្រីតូច ទី៨. ឈ្មោះ ចាន់ ស្រីលាភ ទី៩. ឈ្មោះ ឈិន ស្រីតូច ទី ១០. ឈ្មោះ ចេង ស្រីណា ទី១១. ឈ្មោះ ហេង សុជាតា ទី១២. ឈ្មោះ ឡៃ រីហ្សា ទី១៣. ឈ្មោះ ញឿ ពៅបុប្ផាពេជ្រ ទី១៤. ឈ្មោះ ញេ ណាវី ទី១៥. ឈ្មោះ សោម សុីធ្អន ទី១៦. ឈ្មោះ លេង វីសាល ទី១៧. ឈ្មោះ បុល ភារម្យ ទី១៨. ឈ្មោះ យ៉ត យ៉ាត ទី១៩. ឈ្មោះ ដេន កំណត់ ទី២០. ឈ្មោះ សុវណ្ណ ម៉ូលី ទី២១. ឈ្មោះ ធី សុចវិចិត្រ ទី២២. ឈ្មោះ វឿន កក្កដា ទី២៣. ឈ្មោះ សឿន សម្ផស្ស ទី២៤. ឈ្មោះ សាន លីយ៉ា ទី២៥. ឈ្មោះ ខុត ស្រីនីន ទី២៦. ឈ្មោះ ម៉ា រីណា។
លោក អេង ហឿន អធិការដ្ឋាននគរបាលក្រុងក្រចេះបានប្រាប់ នៅព្រឹកនេះថា ក្រុមក្មេងទាំងនោះតែងតែធ្វើសកម្មភាពដើរលេងយប់ជ្រៅ រហូតដល់ម៉ោង៣ ម៉ោង៤ទៀបភ្លឺ អត់ចូលផ្ទះហើយពួកគាត់នេះគឺជាមុខសញ្ញាដ៏ដែលៗ អាចថាជាក្មេងសិស្សសាលាដែលមកពីឆ្ងាយ មកស្នាក់នៅបន្ទប់ជួលដែលឪពុកម្ដាយអត់ដឹង។
លោកបន្តថា ក្មេងទំនើងទាំង២៦នាក់នេះ សមត្ថកិច្ចគ្រាន់តែហៅមកធ្វើការអប់រំ ដើម្បីឲ្យអាណាព្យាបាលរបស់ពួកគាត់បានដឹងហើយ បន្ទាប់ពីធ្វើការអប់រំ ក្មេងៗទាំងនោះ ត្រូវបានប្រគល់ជូនឪពុកម្ដាយ ឬអាណា ព្យាបាលមកធានាយកទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។
លោក អេង ហឿន បានបន្តថា កន្លងមកសមត្ថកិច្ចតែងតែបង្ក្រាបជាហូរហែតែជាករណីតូចៗដោយលើកនេះជាករណីធំ ដោយបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល។
លោកថា កងកម្លាំងនៅតែដាក់គោលដៅបង្ក្រាបរហូតឲ្យតែពាក់ព័ន្ធនឹងមុខសញ្ញា គឺកងកម្លាំងនិងធ្វើការបង្ក្រាបទាំងអស់ មិនថាជាសញ្ញាអ្វីនោះទេ៕











Theme images by Radius Images. Powered by Blogger.