អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» - Read News TV

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ»

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយ បានសម្រេចបដិសេធលើសំណើសុំបង្កើតគណបក្សមួយ ដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ» ដែលមានលោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្សនោះឡើយ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលសរសេរជាអក្សរកាត់ "អ.យ.ខ"»

ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិន បានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ៕

Theme images by Radius Images. Powered by Blogger.