អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបើកភ្លើងខៀវអាចឱ្យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសនិងស្នើលិខិតថ្កោលទោសតាមអនឡាញ - Read News TV

រដ្ឋបើកភ្លើងខៀវអាចឱ្យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសនិងស្នើលិខិតថ្កោលទោសតាមអនឡាញ

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសនូវគោលនយោបាយថ្មីដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋ ពិសេសពលករដែលធ្វើការក្រៅប្រទេស។ ក្នុងនោះមានទី១ការអនុញ្ញាតឱ្យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ហើយនឹងចាប់ផ្ដើមអនុវត្ដមុនគេនៅកូរ៉េខាងត្បូង។ ចំពោះគោលនយោបាយទី២ គឺការរៀបចំឱ្យពលរដ្ឋអាចស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញ។ គោលនយោបាយថ្មីនេះក៏ទទួលបានការសាទរ ព្រោះអាចផ្ដល់ផលចំណេញច្រើន។


ថ្លែងក្នុងពេលចុះជួបកម្មករ-និយោជិតនៅខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣
សំឡេងសម្ដេចនាយករដ្ឋមន្ដ្រី៖

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថានឹងអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនកម្ពុជានៅក្រៅប្រទេស ដោយចាប់ផ្ដើមដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការសម្រេចដូច្នេះដើម្បីសម្រួលទៅដល់បងប្អូនពលករខ្មែរដែលធ្វើការនៅទីនោះ នៅពេលពួកគេផុតសុពលភាពលិខិតឆ្លងដែនមិនពិបាកធ្វើដំណើរមកធ្វើឡើងវិញនៅកម្ពុជា។ ក្រៅពីនេះ សម្ដេចក៏ប្រកាសឱ្យក្រសួងយុត្ដិធម៌រៀបចំការស្នើសុំលិខិតថ្កោលតាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ។ 

រូបភាពតំណាងលិខិតឆ្លងដែននិងលិខិតថ្កោលទោស

សូមជម្រាបថា ក្រោយពីបានបង្ហាញនូវគោលនយោបាយថ្មីទាំងពីរខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជជែកគ្នាគិតគូរពីនីតិវិធីដើម្បីអនុវត្ដការងារធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស។ ចំពោះក្រសួងយុត្ដិធម៌ត្រូវរៀបចំលើការងារស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញ៕

Theme images by Radius Images. Powered by Blogger.