អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិដូង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - Read News TV

ពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិដូង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បាត់ដំបង៖ បងប្អូនពលករខ្មែរបាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ​បានបែងចែកកម្លាំងតាមគោលដៅ​ ដើម្បី​ទទួលបដិសណ្ឋារកិច្ច​ និង​សម្របសម្រួល​បែបបទជូនបងប្អូនពលករ​បានឆាប់រហ័ស ​និងទាន់ពេលវេលា។

បន្ថែមពីលើនោះទៀត ​លោកនាយប៉ុស្តិ៍ ក៏បានចែកក្រមា ជូនដល់​បងប្អូន​ពលករខ្មែរត្រឡប់​មក​លេងស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ​និង​បងប្អូន​ពលករខ្មែរចេញ​ទៅ​ធ្វើការនៅប្រទេសថៃ ចំនួន ៥០០ ក្រមា ដើម្បីទុកជា​អនុស្សាវរីយ​ផងដែរ៕





Theme images by Radius Images. Powered by Blogger.