អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលរដ្ឋបង្ហាញក្ដីសប្បាយរីករាយ ពេលជិះរថយន្ដក្រុងទៅស្រុកកំណើត ដោយមិនគិតថ្លៃ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត - Read News TV

ពលរដ្ឋបង្ហាញក្ដីសប្បាយរីករាយ ពេលជិះរថយន្ដក្រុងទៅស្រុកកំណើត ដោយមិនគិតថ្លៃ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ បាននាំគ្នាមកជិះរថយន្តក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ បានតម្រង់ជួរចាំជិះរថយន្តក្រុង ប្រកបដោយសណ្តាប់ធ្នាប់ល្អ។

ជាមួយនឹងក្តីរីករាយ ដែលបានជិះរថយន្តដោយឥតគិតថ្លៃ ជួយសម្រួលនូវការចំណាយបានមួយកម្រិតនោះ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅមកស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សូមជម្រាបថា អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋរយៈពេល ០៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក៏បានអញ្ជើញជូនដំណើរកម្មករ-កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្តក្រុងនានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ៕







Theme images by Radius Images. Powered by Blogger.