រាជរដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញធុនតូច ជាបន្ទុករបស់រដ្ឋ ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតថ្មីនៅក្រសួងព័ត៌មានចំនួន៥០%
រាជរដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញធុនតូច ជាបន្ទុករបស់រដ្ឋ ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%
យោងតាមការបង្ហោះផ្លុវការក្នុងផេករបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។


Post a Comment