សមត្ថកិច្ចរកឃើញទីតាំងស្តុកទុកសាច់បង្កកចំនួន២ទីតាំង រកឃើញ សាច់គោ ក្របី និងគ្រឿងក្នុង ខូចគុណភាពប្រមាណជាង ៧៦តោននាំចូលពីប្រទេសឥណ្ឌា
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ទីតាំង ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រកឃើញ សាច់គោ ក្របី និងគ្រឿងក្នុង ខូចគុណភាព ប្រមាណ ៧៦តោន ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់។
ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធីកិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។
ដោយឡែកទីតាំងទី២ រកឃើញសាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌានិងសាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។
សូមជម្រាបថា មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

Post a Comment