អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក សាន្ត ប៊ុនធឿន បានចេញលិខិតសុំទោសជាសារធារណៈ ដែលលោកបាននិយាយអោយប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិច្ចកិត្តយស របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ - Read News TV

លោក សាន្ត ប៊ុនធឿន បានចេញលិខិតសុំទោសជាសារធារណៈ ដែលលោកបាននិយាយអោយប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិច្ចកិត្តយស របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ តាមលិខិតមួយសន្លឹក ដែល លោក សាន្ត ប៊ុនធឿន ចេញជាជាសារធារណៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ដូចមានក្នុងខ្លឹមសារខាងក្រោម៖

គួររំលឹកផងដែរ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសឈ្មោះ សាន ប៊ុនធឿន ជាអតីតអ្នកសារព័ត៌មានអនឡាញម្នាក់ បន្ទាប់ពីបានប្រើពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គមគណនីឈ្មោះ San Buntheoun កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។តាមសេចក្តីថ្លែងការណ៍ បុគ្គលឈ្មោះ សាន ប៊ុនធឿន បានធ្វើសកម្មភាពអត្ថាធិប្បាយទាំងអាការៈស្រវឹង និងប្រើពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរដល់ប្រធានពន្ធនាគារ និង មន្ត្រីពន្ធនាគារ។ ក្នុងនោះបុគ្គល សាន ប៊ុនធឿន បានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្តីគេស៊ី វាទាល់តែអ្នកឯងដេកជាមួយអាឆ្មាំគុក”។

អគ្គនាយកដ្ឋានពន្ធនាគារ ចាត់ទុកការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) ខាងថា ជាសកម្មភាពផ្សព្វផ្សាយគ្មានមូល ដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈមកលើមន្ត្រីរាជការ និងជាទង្វើអសីលធម៌ លាបពណ៌ ញុះញង់ ឱ្យមហាជនរើសអើងស្អប់ខ្ពើមមកលើមន្ត្រីពន្ធនាគារ។ អ្វីរឹតតែធ្ងន់ធ្ងរជាងនេះ សម្រាប់អគ្គនាយកដ្ឋានពន្ធនាគារគឺទង្វើរបស់ សាន ប៊ុនធឿន នេះល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណា ចក្រកម្ពុជា។

ចំពោះមុខបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារ​សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន ប៊ុនធឿន ចេញមុខធ្វើការសុំ ទោសជាសាធារណៈជាបន្ទាន់ ដោយទុកពេលកែតម្រូវ ៤៨ម៉ោង បើពុំដូច្នេះទេ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់។​

យ៉ាងណាគិតត្រឹមម៉ោង ៩ យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ គណនីហ្វេសប៊ុករបស់លោក សាន ប៊ុនធឿន ពុំមានការបង្ហោះការឆ្លើយតបអ្វីនៅឡើយនោះទេទាក់ទងករណីខាងលើ៕

Theme images by Radius Images. Powered by Blogger.