អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តប៉ះ និងកិនអ្នកបើកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ (មានវីដេអូ) - Read News TV

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តប៉ះ និងកិនអ្នកបើកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ (មានវីដេអូ)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលខ្លួនមកសារភាព​ ក្រោយបើកប៉ះ និងកិនជនរងគ្រោះបើកម៉ូតូបណ្តាលឲ្យរងរបួសនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «អធិការខណ្ឌសែនសុខ បានលិខិតកោះហៅអ្នកបើកឡានឲ្យចូល ប៉ុន្តែយើងក៏ឲ្យកម្លាំងជំនាញតាមស្វែងរក ដើម្បីនាំខ្លួនមកសួរនាំផងដែរ»។
សូមបញ្ជាក់ថា រថយន្ដ Ford Pick Up មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-6644 បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើទោះបីហេតុការណ៍នេះ ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក្ដី តែបានបង្ហាញពីភាពអមនុស្សធម៌ គ្មានសុជីវភាព និងឃោឃៅរបស់អ្នកបើកបរ ដែលគ្មានស្មារតីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដនេះកៀរម៉ូតូបណ្ដាលឲ្យដួល ហើយមិនឈប់ចុះមើលជនរងគ្រោះនោះទេ បែរជាបើកកិនពីលើកហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង៕





Theme images by Radius Images. Powered by Blogger.