ឧត្តមសេនីយ៍ផ្កាយ៣ តាន់ សុខវិជ្ជា ត្រូវបានដកចេញពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន ក្នុងស្រុកទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។


Post a Comment