អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ការបំផ្ទុះគ្រាប់បែកចំនួន ២ នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ សម្លាប់មនុស្ស ៧៣នាក់ - Read News TV

ការបំផ្ទុះគ្រាប់បែកចំនួន ២ នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ សម្លាប់មនុស្ស ៧៣នាក់

អ៊ីរ៉ង់៖សារព័ត៌មានរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧៣នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកចំនួន២ នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qasem Soleimani នៅថ្ងៃគម្រប់ខួបលើកទី ៤ នៃការធ្វើឃាតរូបលោក ដោយសហរដ្ឋអាមេរិក។

ទូរទស្សន៍រដ្ឋ Irib បានឲ្យដឹងថា មនុស្ស ១៧១នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលការបំផ្ទុះគ្រាប់បែក បានវាយប្រហារក្បួនដង្ហែ នៅជិតវិហារអ៊ីស្លាម Saheb al-Zaman ក្នុងទីក្រុង Kerman ភាគខាងត្បូង។ ទូរទស្សន៍នេះបានដកស្រង់សម្ដីរបស់អភិបាលរងក្រុង Kerman ដែលនិយាយថា នេះគឺជា «ការវាយប្រហារភេរវកម្ម»។ វីដេអូមួយដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីសាកសពជាច្រើននាក់រដូករណែលនៅលើផ្លូវមួយ។

មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដើរឆ្ពោះទៅកាន់ផ្នូរនោះ នៅថ្ងៃពុធ (ទី៣ ខែមករា) នេះ ជាផ្នែកមួយនៃពិធីរំលឹកដល់លោកឧត្តមសេនីយ៍ Soleimani ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិ កនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ ក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា លោក Soleimani ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei។ ក្នុងនាមជាមេបញ្ជាការកងឆ្មាំបដិវត្តន៍បរទេសរបស់កងឆ្មាំប្រតិបត្តិការ កងកម្លាំង Quds រូបលោកគឺជាអ្នកតាក់តែងគោលនយោបាយអ៊ីរ៉ង់ នៅទូទាំងតំបន់៕






Theme images by Radius Images. Powered by Blogger.