អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សារព័ត៌មាន Read News បញ្ជូន សហការី ២រូប ចូលរួម វេទិកាពិភាក្សាលើប្រធាន​បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច - Read News TV

សារព័ត៌មាន Read News បញ្ជូន សហការី ២រូប ចូលរួម វេទិកាពិភាក្សាលើប្រធាន​បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធាន​បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័នផ្សេងៗ។

ការរៀបចំវេទិការពិភាក្សាខាងលើនេះឡើងគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែ​ទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មានផង​ដែរ​។ សូម​បញ្ជាក់ថា៖ នេះជាលើកទី១ សម្រាប់ ក.អ.ក ដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការ​កិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។






Theme images by Radius Images. Powered by Blogger.