អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាបចាប់ខ្លួនបាន ២ នាក់ - Read News TV

នគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាបចាប់ខ្លួនបាន ២ នាក់

សៀមរាប ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប និងខេត្តព្រះវិហារ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងទឹកដីខេត្តសៀមរាប។

ជនសង្ស័យទាំងពីររូបនោះទី១ ឈ្មោះ  រ៉ង  សារ៉ាត់  ភេទប្រុស  អាយុ ៣៣ឆ្នាំ  ជនជាតិ ខ្មែរ  ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប។ និងទី២ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប។សមត្ថកិច្ចបានដកហូតបានវត្ថុតាង ដែលយកមកធ្វើសកម្មភាពប្រព្រឹត្តបទល្មើសបានមួយចំនួន។


ក្រោយពីបានចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ដោយប្រើប្រាស់កាំបិតភ្ជង់ប្លន់មែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។និងមួយករណីទៀត នៅទីតាំងភូមិឃុំខាងលើដដែរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្តអនុវត្តនីតិវិធី៕






Theme images by Radius Images. Powered by Blogger.