អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជនដៃដល់ រត់គេចខ្លួន ចំណែកបក្ខពួកជាជនជាតិចិនចំនួន៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន - Read News TV

ជនដៃដល់ រត់គេចខ្លួន ចំណែកបក្ខពួកជាជនជាតិចិនចំនួន៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួ ម៉ែងវ៉ាង អធិការខណ្ឌ បានចុះឡោមព័ទ្ធនិងឃាត់ខ្លួនជនជាតិចិនចំនួន៣៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ និងមានស្រីជា ជនជាតិវៀតណាម ២នាក់ផងដែរ រួមនិងវត្ថុតាងកាំភ្លើងខ្លីមួយដើម និងកាំបិតហើយវត្ថុតាងមួយចំនួនផ្សេងទៀត។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៣ខែមករាឆ្នាំ ២០២៤ ស្ថិតនៅចំណុចទល់មុខនឹងអាគារប៊ូយ៉ុង លើផ្លូវសហព័ន្ធរុស្ស៊ី​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយជនជាតិចិនមួយក្រុម មានទាំងស្រីនិងប្រុស រួមទាំងជនរងគ្រោះផងដែរ បានអង្គុយផឹកស៊ីជួបជុំគ្នាជាធម្មតា និងមានប្រើប្រាស់គ្រឿងញៀនទៀតផងដែរ ក្រោយមកក៏ ភាគីម្ខាងបានទាស់ទាញរឿងខ្ទីលុយគ្នា ធ្វើឲ្យកើតជាជម្លោះឈ្លោះប្រកែកគ្នាខ្លាំងៗ បន្ទាប់មកក៏ដេញវាយគ្នាប្រតាយប្រតប់ពេញក្នុងអាគារ កើតហេតុតាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី ពេលនោះដែរបុរសជាជនដៃដល់បានដកកាំបិត ចាក់ទៅលើបុរសរងគ្រោះជាជនជាតិចិនម្នាក់ជាច្រើនកាំបិត ឈាមហូរពេញខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិជនរងគ្រោះដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅឯមន្ទីរពេទ្យមួយកន្លែងភ្លាមៗផងដែរ ។ ចំណែកឯបុរសជនបរទេសជាជនដៃដល់វិញ ក្រោយពីចាក់ឲ្យជនរងគ្រោះរងរបួសធ្ងន់ រួចបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទៅសម្ងំនៅជាន់ខាងលើ។ ភ្លាមនោះដែរ ក៏មាននាក់ប្រចាំការនៅក្នុងអាគារខាងលើ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងភ្លាមៗ។

ក្រោយមកកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌដឹកនាំកម្លាំងចុះមកឡោមព័ទ្ធ និងឃាត់ខ្លួនជនបរទេសបានចំនួន ៣៧ នាក់នៅក្នុងនោះមានស្ត្រី ៥នាក់ពីរនាក់ទៀត ជាជនជាតិវៀតណាម និងវត្ថុតាងមានដូចជាកាំភ្លើងខ្លីមួយដើម កាំបិតខ្លីមួយរួមវត្ថុតាងផ្សេងៗទៀត មួយចំនួន ចំណែកឯបុរសជនជាតិចិន ជាជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។ ទោះជាយ៉ាងណាសមត្ថកិច្ច ខណ្ឌសែនសុខ នឹងបើកការស្រាវជ្រាវ ដើម្បីតាមឃាត់ជនដៃដល់យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ឲ្យទាល់តែបាន៕




Theme images by Radius Images. Powered by Blogger.