អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សារព័ត៌មាន Read News បានស្នើទៅសារព័ត៌មានថៃ ជាដៃគូរ ឲ្យជួយសំណូមពរ ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសម៉ូតូរត់ពន្ធឆ្លងដែនចូលកម្ពុជា - Read News TV

សារព័ត៌មាន Read News បានស្នើទៅសារព័ត៌មានថៃ ជាដៃគូរ ឲ្យជួយសំណូមពរ ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសម៉ូតូរត់ពន្ធឆ្លងដែនចូលកម្ពុជា

បន្ទាយមានជ័យ៖ កន្លងទៅ សារព័ត៌មាន Read News បានផ្សាយពីទីតាំងស្តុកម៉ូតូរត់ពន្ធឆ្លងដែន ដែលជាទីតាំងខ្នាតធំមួយ នៅខាងក្រោយ ទិសខាងកើតប្រហែល៣០០ម៉ែត្រ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។ ដល់ថ្នាក់ ឈ្មួញរត់ពន្ធម៉ូតូឆ្លងដែន ធ្វើសកម្មភាពយកម៉ូតូ និងរថយន្តដេញគៀរ ដេញបុក រហូតសហការីរត់ចូលប៉ុស្តិ៍នគរបាលមួយកន្លែងដើម្បីសុវត្ថភាព គម្រាមលុបវត្ថុតាង សំឡុតប្រជាពលរដ្ឋដែលបានឃើញហេតុកាណ៍មិនអោយថត កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មកទល់ពេលនេះ៣១ថ្ងៃហើយ និតិវិធីរបស់អង្គភាព អធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្ងាត់ឈឹង ។

ដោយមានភាពជាដៃគូរ (MOU) សារព័ត៌មានថៃ សូមមិនបញ្ចេញឈ្មោះ បានធ្វើការស្នើសុំ នឹងឃ្លាំមើលរាល់បទល្មើសព្រំដែនថៃ-កម្ពុជា បានដាក់សំណើនានាទៅអាជ្ញាធរថៃ អោយទប់ស្កាត់បទលើ្មសឆ្លងដែន ថៃ-កម្ពុជា។


ចាងហ្វាងជាច្រើនអង្គភាព ទៅឃើញទីតាំងជាក់ស្តែង និងបានដាក់ពាក្យបណ្តឹងជនបង្ក នៅ
អធិការដ្ឋាននគរបាលស្រុកសំពៅលូន

ជាក់ស្តើង អនុវត្តបទបញ្ជារបស់លោក ពោធិសាត់ អភិបាលខេត្តស្រះកែវ លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ឱ្យធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃ-កម្ពុជា ដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។ កងកម្លាំងយោធាកងរយលេខ១២០៦ ដើរល្បាតតាមបន្ទាត់ព្រំដែន លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខលួចយកមកលាក់ទុកនៅក្នុងចម្ការដូងប្រេងដោយគ្របតង់ពណ៌ខៀវ ស្ថិតនៅក្នុងចំណុច ភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទើបកម្លាំងព្យាយាមបន្តរុករកក្បែរបរិវេណនោះ ក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខលួចមកលាក់និងយកធាងដូងប្រេងគ្របយ៉ាងជិត សរុបចំនួន ២៣គ្រឿង។

ក្នុងនោះគឺមានម៉ូតូម៉ាក Scoopy ចំនួន ១៦ គ្រឿង Yamahaហ្វីណូចំនួន ៣ គ្រឿង ម៉ូតូ TCX ចំនួន ២ គ្រឿង ម៉ូតូ Yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។ បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ។

ជាចុងបញ្ចប់អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំលោកស្នងការខេត្តបាត់ដំបង មេត្តាជួយរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន ដែលខិតខំផ្តិតយក ព័ត៌មាន និងផ្សព្វផ្សាយ ជូនជាតិកម្ពុជា នូវភាពរីកចម្រើនក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ និង គាំទ្រមាគាបញ្ចកោន ដែលជានាវាសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជាប្រមុខ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានលើកស្ទួយ សង្គមជាតិឲ្យរីកចម្រើន ទោះបីអង្គភាពអ្នកសារព័ត៌មានយើងជាអង្គភាពតូចតាចក្តី យើងធ្វើតាមលទ្ធភាព សូមអរគុណ។








Theme images by Radius Images. Powered by Blogger.