អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ភូ សោភ័ណ ប្រធានអង្គភាពសារព័ត៌មាន Read News និងក្រុមការងារពាំនាំអំណោយសប្បុរសធម៌ ទៅជូនបងស្រី ណាំង មុំ ដោយបងស្រីប្រសូត្របុត្រមិនគ្រប់គីឡូ (បានស្លាប់ទារក) ហើយមានជីវភាពខ្វះខាត - Read News TV

លោក ភូ សោភ័ណ ប្រធានអង្គភាពសារព័ត៌មាន Read News និងក្រុមការងារពាំនាំអំណោយសប្បុរសធម៌ ទៅជូនបងស្រី ណាំង មុំ ដោយបងស្រីប្រសូត្របុត្រមិនគ្រប់គីឡូ (បានស្លាប់ទារក) ហើយមានជីវភាពខ្វះខាត

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ លោក ភូ សោភ័ណ ប្រធានអង្គភាពសារព័ត៌មាន Read News, លោក ឡាយ សុជាតិ ចាងហ្វាង ខេមបូឌាស្តាដេលីញូយ៍,លោក សាន គឹមសាង KSK-Post ,លោក យ៊ិន ស៊ីធូ និពន្ធនាយក Read News លោក ផល វ៉ា ប្រធានព័ត៌មានខេត្តបន្ទាយមានជ័យ ជាក្រុមការងារ ពាំនាំអំណោយសប្បុរសធម៌ និងគ្រឿងឧបភោគ-បរិភោគ ទៅជូនបងស្រី ណាំង មុំ ដោយបងស្រីប្រសូត្របុត្រមិនគ្រប់គីឡូ (បានស្លាប់ទារក) ហើយមានជីវភាពខ្វះខាត រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ថវិកា និងគ្រឿងឧបភោគ-បរិភោគ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង១យួរ សារ៉ុង២ នឹងទឹកស៊ីអ៊ីវ១យួ។
ជាចុងក្រោយក្រុមការងារ សូមថ្លែងអំណរគុណសប្បុរសដូចមានខាងក្រោម៖
១.លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ២.លោក ឡុង វិចត្រា មេបញ្ជាការរងកងរាជអាវុធខណ្ឌទួលគោក ៣.ក្រុមការងារអាហារូបករណ៍សម្តេចតេជោ ផែនទី២ ដែលបានចូលរួមថវិកាតាមរយៈអភិបាលរងខណ្ឌទួលគោក លោក ចាន់ បណ្ឌិត ៤.លោក កែវ សុខា ព្រមទាំងសប្បុរសជនមួយចំនួនទៀតផងដែរ ដែលបានរៀបចំឡេីងដោយ លោក ឡុង រតនា ជំនួយការផ្នែកផែនការយុទ្ធសាស្ត្រ នៃយុវជនគណបក្សប្រជជនកម្ពុជាថ្នាក់កណ្តាល ៥.លោក យ៊ិន ស៊ីធូ ៦.លោក ជឹម សុខនូវ ៧.លោក ប្រាក់ ណារ៉ា និងសប្បរស់ជនជាច្រើនទៀត សូមអោយម្ចាស់សទ្ធា ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណ សុខ ពល ។ សព្វទានំ ធម្មទានំ ជិនាតិ គឺធម្មទានឈ្នះអស់ទានទាំងពួង ៕














Theme images by Radius Images. Powered by Blogger.