អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រញ្ជួយដីនៅជប៉ុន៖ ក្រុមសង្គ្រោះរកឃើញស្ត្រីវ័យ៩០ឆ្នាំ រស់រានមានជីវិត ក្រោយជាប់ក្រោម​គំនរ​អគារ​បាក់​បែក រយៈពេល៥ថ្ងៃ ដោយជោគជ័យនៅទីក្រុង Suzu - Read News TV

រញ្ជួយដីនៅជប៉ុន៖ ក្រុមសង្គ្រោះរកឃើញស្ត្រីវ័យ៩០ឆ្នាំ រស់រានមានជីវិត ក្រោយជាប់ក្រោម​គំនរ​អគារ​បាក់​បែក រយៈពេល៥ថ្ងៃ ដោយជោគជ័យនៅទីក្រុង Suzu

ជប៉ុន៖ មួយសប្តាហ៍ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងនៅក្នុងតំបន់​ជ្រោយ​ណូតូ (Noto Peninsula) ប្រទេសជប៉ុន ក្រុមជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួន និងមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

នៅល្ងាចថ្ងៃទី០៦ ខែមករា អព្ភូតហេតុមួយបានកើតឡើងនៅពេលដែលក្រុមជួយសង្គ្រោះបានជួយសង្គ្រោះស្ត្រីវ័យចំណាស់ម្នាក់ក្នុងវ័យ ៩០ឆ្នាំដោយជោគជ័យនៅទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រមួយក្នុងចំណោមទីក្រុងឆ្នេរសមុទ្រដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដី។
គេដឹងថាស្ត្រីចំណាស់ត្រូវបានទាញចេញពីគំនរបាក់បែកនៃផ្ទះពីរជាន់នៅម៉ោងប្រហែល ៨:២០ នាទីយប់ (ម៉ោងក្នុងតំបន់) ខណៈដែលប៉ូលីសនៅតែបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។ មន្ទីរពេទ្យ​បាន​និយាយ​ថា ស្ត្រី​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Suzu General Hospital ហើយ​កំពុង​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ ។
គិតត្រឹម មួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងបានកើតឡើង ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុនបានឡើងដល់ ១៦១នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយមនុស្ស ២១០នាក់នៅតែត្រូវបានគេចាត់ទុកថាបាត់ខ្លួន។
ទោះបីជាដំណើរការជួយសង្គ្រោះបានជួបប្រទះការលំបាកជាច្រើន ក្នុងកិច្ចប្រជុំរបស់ទីស្នាក់ការឆ្លើយតបគ្រោះមហន្តរាយនៅទីស្តីការនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងធ្វើប្រតិបត្តិការជួយសង្គ្រោះដោយខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីជួយសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕






Theme images by Radius Images. Powered by Blogger.