អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជិះឃើញកម្លាំងសមត្ថកិច្ចកំពុងល្បាត ភ័យជិះម៉ូតូគេច ប្រដេញតាមរហូតដល់ផ្ទុះ.អាវុ.ធ ចាប់ខ្លួនបាន៣នាក់ - Read News TV

ជិះឃើញកម្លាំងសមត្ថកិច្ចកំពុងល្បាត ភ័យជិះម៉ូតូគេច ប្រដេញតាមរហូតដល់ផ្ទុះ.អាវុ.ធ ចាប់ខ្លួនបាន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿងឌុបគ្នា គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងល្បាត ភ័យព្យាយាមជិះម៉ូតូរត់គេច កាន់តែសង្ស័យ កម្លាំងប្រដេញតាមឃាត់ ប្រផាប់ប្រផីង រហូតដល់ផ្ទុះអាវុធ ឃាត់ខ្លួនបាន៣នាក់ជាបន្តបន្ទាប់ រកឃើញឧបករណ៍កាច់សោ ក ម៉ូតូ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវហាណូយ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


តាមប្រភពបានឱ្យដឹងថា មុនឃាត់ខ្លួនបានជនសង្ស័យគ្នា ៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7029 ឌុបគ្នា ធ្វើដំណើរតាមផ្លូវហាណូយ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន បែរជាជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមជិះម៉ូតូរត់គេច កាន់តែសង្ស័យ កម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់សួរ តែជនសង្ស័យកាន់តែជិះគេច រហូតដល់មានផ្ទុះអាវុធ ទើបក្រុមជនសង្ស័យផ្តួលម៉ូតូនាំគ្នារត់គេច ដេញតាមចាប់ឃាត់ខ្លួនបាន៣នាក់ជាបន្តបន្ទាប់ រកឃើញឧបករណ៍កាច់សោ ក ម៉ូតូ ។


ក្រោយចាប់ខ្លួនបានជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

Theme images by Radius Images. Powered by Blogger.