អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! គណបក្សហ៊្វុនស៊ិនប៉ិច សម្តែងការខកចិត្តដែលគណបក្សមួយចំនួន ប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង និងគាបសង្កត់សិទ្ធិ និងសេរីភាព អង្គបោះឆ្នោត - Read News TV

គណបក្សហ៊្វុនស៊ិនប៉ិច សម្តែងការខកចិត្តដែលគណបក្សមួយចំនួន ប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង និងគាបសង្កត់សិទ្ធិ និងសេរីភាព អង្គបោះឆ្នោត

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចូលរួមយ៉ាងក្លាហាន ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្នុងការឃើញ គណបក្សមួយចំនួនងាកចេញពីគោល ការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាមកំហែង និងការ គាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការ បោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បន្តថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់ខ្លឹម សារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ ជាការចាំបាច់ដែលគណបក្សនយោបាយត្រូវ ចៀសវាងការប្រព្រឹត្តិខុស ច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗ នៃការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា។

គណបក្សហ៊្វុនស៊ិនប៉ិច តស៊ូមតិដើម្បីលើកតម្កើង និងគោរពតាមមនសិការ សម្បជញ្ញៈរៀងៗ ខ្លួនរបស់អង្គបោះឆ្នោតជានិច្ច។ ជាមួយគ្នានេះដែរ សូមអំពាវ នាវដោយស្មោះអស់ពីដួងចិត្តក្នុងការ បោះ ឆ្នោតជូន គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទុកលទ្ធភាពថ្វាយ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដើម្បីដឹកនាំ បង្រួបបង្រួមអ្នកប្រជាធិប តេយ្យជំនាន់ថ្មីឲ្យមានភាពរឹងមាំ មានទំនុកចិត្តគ្រប់មជ្ឈដ្ឋាន និងពីប្រជារាស្ត្រខ្មែរឡើងវិញ៕



Theme images by Radius Images. Powered by Blogger.