អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យឆក់ទ្រព្យសម្បត្តិជនជាតិបរទេសយ៉ាងសកម្ម៤នាក់ - Read News TV

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យឆក់ទ្រព្យសម្បត្តិជនជាតិបរទេសយ៉ាងសកម្ម៤នាក់

ភ្នំពេញ៖ ជនសង្ស័យដែលឆក់ទ្រព្យសម្បត្តិជនជាតិបរទេសយ៉ាងសកម្មចំនួន ៤នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នង ការដ្ឋាននគបាលរាជធានីភ្នំពេញ រួមនឹងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ នៅវេលាថ្ងៃត្រង់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ជនសង្ស័យទាំង៤នាក់នោះ ឈ្មោះ សេង ដេត ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ចយ ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW, ឈ្មោះ អឿន សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាអ្នកដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW និងឈ្មោះ ចាន់ រស្មី ភេទប្រុសអាយុ ១៧ឆ្នាំ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យធ្វើការបង្ហាញមុខនេះក្នុងអំពើឆក់ចំនួន ២ករណីផ្សេងគ្នា ដែលជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានភ្នំពេញ ហើយពួកគេក៏ធ្លាប់ពន្ធនាគារ ផងដែរ។ ក្រោយពីធ្វើសកម្មភាពឆក់ទៅលើជនជាតិបរទេសចំនួន ២នាក់ ហើយសមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅចំណុចមុខហាងកាត់សក់យីហោស្អាតពេញនិយម ម្តុំផ្សារអ៊ីអន១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងម្នាក់ទៀតបានធ្វើសកម្មភាពឆក់ទៅលើជនជាតិរុស្សី នៅមុខសួនណាហ្គាវើល១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពឆក់បានប្រមាណជិត ១០ម៉ោង កម្លាំងជំនាញបានធ្វើការស្រាវជ្រាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូចំនួន ៣គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព ព្រមទាំងទូរសព្ទ និងកាបូប ប្រគល់ទៅម្ចាស់វិញ៕ 





Theme images by Radius Images. Powered by Blogger.