អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ លោក ផែង វណ្ណៈ អំពី លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន១៨០០០ដុល្លារ ជាថ្នូរចូលក្របខណ្ឌនគរបាលជាតិ
អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានចេញ សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ លោក ផែង វណ្ណៈ អំពី លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន១៨០០០ដុល្លារ ជាថ្នូរចូលក្របខណ្ឌនគរបាលជាតិ ដួចមានខ្លឹមសារ៖
សេចក្តីប្រកាសព័ត៌មាន :
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០ នាទី មាន ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា ” ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោក វរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ” ។

.jpeg)

Post a Comment