អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលរដ្ឋកម្ពុជាជិត៥លាននាក់ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ Credit Bureau Cambodia (CBC) - Read News TV

ពលរដ្ឋកម្ពុជាជិត៥លាននាក់ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ Credit Bureau Cambodia (CBC)

មានពលរដ្ឋកម្ពុជាចំនួន ៤.៩៨លាននាក់ត្រូវបានរកឃើញជាប់កម្ចីឥណទានដែលមានទឹកប្រាក់សរុបជាង ២៣២លានលានរៀល ឬស្មើប្រមាណ ៥៧.៧ពាន់លានដុល្លាក្នុងឆ្នាំ២០២៣។ នេះជាទិន្នន័យបានពីការកត់ត្រារូបវ័ន្ដបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាសចំនួន ១៩៤ស្ថាប័នដែលជាសមាជិករបស់ CBC។ 

តាមរបាយការណ៍ពី Credit Bureau Cambodia (CBC) មានពលរដ្ឋខ្មែរជិត ៥លាននាក់ដែលភាគច្រើនជាអ្នករស់នៅក្នុងក្រុងភ្នំពេញបានប្រើប្រាស់ឥណទានកម្ចីសរុប២៣២.៣៩៣.៣៩៤លានរៀលក្នុងឆ្នាំ២០២៣។ ក្នុងបរិមាណឥណទានកម្ចីសរុបនៅទូទាំងប្រទេស មាន ៥០% ស្ថិតក្នុងដៃពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧ម៉ឺននាក់។ បន្ទាប់ពីក្រុងភ្នំពេញ ខេត្តកណ្ដាលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៨.៤ម៉ឺននាក់ ហើយខេត្តសៀមរាបជាខេត្តធំលំដាប់ទី៣ ដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៥ម៉ឺននាក់។

ដោយឡែក ខេត្តដែលមានអ្នកខ្ចីប្រាក់ទាបបំផុតមាន ៣ គឺមណ្ឌលគិរី ប៉ៃលិន និងកែប។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBC ដដែល។ ទាក់ទងនឹងពលរដ្ឋដែលជាប់បុលជិត ៥លាននាក់វិញ មាន៧៦% ជាអ្នកខ្ចីប្រាក់ពីស្ថាប័នតែមួយ ២០% ជាអ្នកខ្ចីប្រាក់ពី ២ស្ថាប័ន និង៤% ជាអ្នកខ្ចីប្រាក់ដល់ទៅ ៣ស្ថាប័ន។ ទាក់ទងនឹងការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ប្រាក់ត្រូវបានរបាយការណ៍របស់ CBC អះអាងថា អ្នកសងយឺតជាង ៩០ថ្ងៃមានចំនួន ៤.៥% គិតត្រឹមចុងឆ្នាំ២០២៣។ ទាក់ទងនឹងបំណុលនេះដែរ អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយកាលពីខែសីហា ឆ្នាំ២០២៣ ដោយដាក់ចំណងជើងថា “ហានិភ័យនៃបំណុល”។

លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ​កម្ពុជាធ្លាប់និយាយថា ការខ្ចីឥណទានមិនមែនជារឿងមិនល្អនោះទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅនោះ៕






Theme images by Radius Images. Powered by Blogger.