អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពីរនាក់ ទៅតុលការ ពីបទជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម - Read News TV

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពីរនាក់ ទៅតុលការ ពីបទជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២០ខែមិថុនា ឆ្នាំ ២០២៤នេះ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ រួមជាមួយវត្ថុតាងថ្នាំញៀនជិត ១គីឡូក្រាម ទៅតុលាការ ។
ជនសង្ស័យប្រុស ស្រី ទាំងពីរនាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថចុះបង្ក្រាប និងឃាត់ខ្លួន នៅវេលាម៉ោ ៥រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ការ ដោយទទួលព័ត៌មានពីសន្តិសុខថា មានជនអ្នកលក់ថ្នាំញៀនជាទ្រង់ទ្រាយធំ ទើបលោក បានដឹកនាំកម្លាំង អាវុធហត្ថ១ក្រុមចុះដល់កន្លែងនៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់។
ជនសង្ស័យទាំងពីរនេះនេះ គឺ ១-ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរលក់ដូរ ២-ឈ្មោះ ជួន ដា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ អ្នកទាំង២ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថបានដកហូតយកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ២៣៤ថង់កិប (ធំ០៣ថង់) ទម្ងន់ ៩៨១,៣០ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, ប្រាក់ថៃចំនួន ៥.៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ បានឆ្លើយសារភាព ថ្នាំញៀនទាំងនេះពួកខ្លួនទិញពីអ្នកផ្សេងទុកសម្រាប់លក់បន្ត។ បន្ទាប់ពីសួនាំចប់ វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដោយបានការអនុញ្ញាត្តិ ពីលោកឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕









Theme images by Radius Images. Powered by Blogger.