អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាជ្ញាធរ​កំពុងបើកការ​ស៊ើបអង្កេតលើ​ករណី​បំផ្ទុះ​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម​ខេត្ត​សៀមរាបកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ - Read News TV

អាជ្ញាធរ​កំពុងបើកការ​ស៊ើបអង្កេតលើ​ករណី​បំផ្ទុះ​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម​ខេត្ត​សៀមរាបកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤

​ខេត្តសៀមរាប៖​ ករណី​បំផ្ទុះ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម ​កាលពី​រាត្រីថ្ងៃ​ទី២៦ ​ខែសីហា ​ឆ្នាំ២០២៤ អាជ្ញាធរ​កំពុងបើកការ​ស៊ើបអង្កេត។

​លោក ​លី វណ្ណៈ ​នាយករដ្ឋបាល ​និងជា​អ្នកនាំពាក្យ​សាលា​ខេត្ត​សៀមរាបបាន​ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ​នៅថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៤ ថា ​ករណីបំផ្ទុះ​ស្តូបមិត្តភាពកម្ពុជា-​វៀតណាមនេះ​បណ្តាល​មកពីជម្លោះ​រវាងជាង ​និង​អ្នកម៉ៅការ ដោយកែច្ឆៃ កាដុងដាក់ប្រេងម៉ាស៊ូតជាមួយនឹងភ្លើងដើម្បីដុតអោយផ្ទុះធ្វើអោយខូតនូវរូបសំណាក់​មិត្តភាព​កម្ពុជា-​វៀតណាម បន្តិចបន្តួច  អាជ្ញាធរ​កំពុងបើកការ​ស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរ ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាមខាងលើ​ទើបនឹង​សាងសង់​ហើយ​ តែមិនទាន់ដាក់សម្ភោធជាផ្លូវការទេ៕




Theme images by Radius Images. Powered by Blogger.