អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ​ក្រសួងការពារជាតិ ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រើ​ផ្លា​ក​លេខ​ខេមរភូមិន្ទ​ដែល​ជា​ជន​ស៊ី​វិល ឬ​ជនបរ​ទេស - Read News TV

​ក្រសួងការពារជាតិ ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រើ​ផ្លា​ក​លេខ​ខេមរភូមិន្ទ​ដែល​ជា​ជន​ស៊ី​វិល ឬ​ជនបរ​ទេស

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ បាន​ព្រមាន​ចាត់​វិធាន​ច្បាប់​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លា​ក​លេខ «​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ​» ដែល​ជា​ជន​ស៊ី​វិល ឬ​ជនបរទេស ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា អ្នក​ប្រើប្រាស់​យានយន្ត​ពាក់ «​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ​ទាំងអស់​» ត្រូវ​តែ​ជា​នាយទាហាន​ដែល​មាន​សិទ្ធិ​ពេញលេញ និង​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស ប្រើប្រាស់​បាន​ឡើយ ។ នេះ​បើ​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការ ពារ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​។

ប្រភព​បាន​លើក​ឡើង​ថា យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ចេញ​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​អគ្គនា​យកដ្ឋានសម្ភារ​បច្ចេកទេស​ក្រសួងការពារជាតិ​បាន​ជូនដំណឹង​ដល់​បណ្តា​ស្ថាប័ន កងឯកភាព​ចំណុះ​​ក្រសួង ការពារ​ជាតិ អគ្គ​បញ្ជាការដ្ឋាន និង​គ្រប់​បណ្តា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់​បាន​ជ្រាប​ថា អាស្រ័យ​ដោយ​ស្ថានភាព នៃ​ការ​ប្រើប្រាស់​យានយន្ត ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​កើត​មាននូវ​បាតុភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ​។

អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​បន្ដ​ថា ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ ដូច​ជា​បញ្ហា​គ្រោះ ថ្នាក់​ចរាចរណ៍ បុគ្គល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម មិន​ស័ក្តិ​សមជា​មន្ត្រី​យោធា ធ្វើ​ឱ្យ​មានការ​វាយតម្លៃ និង​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស ប៉ះពាល់​ដល់​កិត្តិយស​នៃ​កង​យោធពល ខេមរភូមិន្ទ​ទាំងមូល ។

ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ ក៏​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ​ទាំងអស់ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ចេញ​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​, អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន​ដែល​មាន​សិទ្ធិ​ពេញលេញ ដោយ​មិន​អនុញ្ញាត ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ​។

អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​បាន​លើក​ឡើង​ទៀត​ថា ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរខេមរភូមិន្ទ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ វិស័យ​កា រ​ពារ​ជាតិ​នានា​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា​។ ក្នុង​ករណី​ដែល​អនុវត្ត​ការ ប្រើប្រាស់​ផ្ទុយ​ខុស​ពី​ខ្លឹមសារ​ខាងលើ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​ក្រសួងការពារជាតិ​នឹង​ចាត់​វិធាន​ការ​ច្បាប់​ជា​ធរមាន​៕







Theme images by Radius Images. Powered by Blogger.