អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បង្ក្រាបនិងឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងគ្រឿងញៀនជិត១០គីឡូក្រាម នៅក្រុងបាវិត - Read News TV

កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បង្ក្រាបនិងឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងគ្រឿងញៀនជិត១០គីឡូក្រាម នៅក្រុងបាវិត

ស្វាយរៀង៖ មនុស្ស២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនរួមនឹងគ្រឿងញៀន ជាង៩គីឡូ ក្រាម ថែមទាំងមានអាវុធខ្លីមួយដើមព្រមទាំងវត្ថុតាងជាច្រើនទៀត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី០៩ ខែកញ្ញានេះថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង១៥និង ៣០នាទី រហូតដល់វេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ហេងហេងស្រីរ័ត្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅបុរីចន្ទរាជ ផ្ទះជួលលេខA11 ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។

ប្រភពបានបន្តទៀតថា​ វត្ថុតាងដែលសមត្ថកិច្ច​ដកហូតបានរួមមាន​គ្រឿងញៀនចម្រុះទម្ងន់ថ្នាំ​សរុប ចំនួន ៩.៤៧០,៨០ក្រាម ហើយនិងឧបករណ៍សម្ភារជាច្រើនទៀត។
​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤៕






Theme images by Radius Images. Powered by Blogger.