អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទំនាស់រឿងព្រំដី កើតជាហឹង្សា ជនដៃដល់លីផ្គាក់ កាប់ស្លាប់ឪពុក របួសធ្ងន់កូនប្រុស - Read News TV

ទំនាស់រឿងព្រំដី កើតជាហឹង្សា ជនដៃដល់លីផ្គាក់ កាប់ស្លាប់ឪពុក របួសធ្ងន់កូនប្រុស

 រតនគិរី ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង យ៉ាងអាណោចអធ័ម ចំណែកកូនប្រុសរងរបួសធ្ងន់ ក្នុងហេតុការណ៍ជម្លោះរឿងព្រំដី បង្កឲ្យភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ មាន ឈ្មោះ ពេជ្រ មូល ភេទប្រុសជនជាតិខ្មែរអាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកកូនប្រុសរងរបួសធ្ងន់ មាន ឈ្មោះ ពេជ្រ សាន់ប៊ីស៊ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ ។

ប្រភពបន្តទៀតថា ករណីខាងលើផ្តើមចេញពីជម្លោះរឿងព្រំដី ឈានដល់ជនសង្ស័យប្រដាប់ដោយកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ២នាក់ឪពុកកូន បណ្តាលឲ្យស្លាប់ឪពុករីឯកូនប្រុសរងរបួសដៃធ្ងន់។

ហេតុការណ៍កើតហេតុភ្លាមៗ ត្រួវបានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ រួចនាំយកទៅសាកសួរនៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តចាត់ការបន្តតាមនីតិវិធី៕





Theme images by Radius Images. Powered by Blogger.