សម្តេចតេជោ៖ជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានអំណាចខាងនយោបាយ
ភ្នំពេញ៖ សម្តេតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងថា សម្តេចជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានអំណាចខាងនយោបាយ ហើយសម្តេចមិនមានសិទ្ធិបញ្ជាកម្លាំង តែសម្តេចមានអំណាចក្នុងការចាត់ចែងការងារនានា។
ការអះអាងរបស់សម្តេចតេជោនេះបានធ្វើឡើងពេលសម្តេចអញ្ជើញជាអធិបតីពិធីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»ដែលខ្សែភាពយន្តភាគបែបប្រវត្តិសាស្ត្រដែលបង្ហាញអំពីប្រវត្តិនិងជីវិតតស៊ូរបស់សម្តេចកាលពី ពេលកន្លងមកក្នុងឈានទៅផ្តួលរលំរបស់ខ្មែរក្រហមដែលដឹកនាំដោយប៉ុល ពត។ពិធីនេះប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី៩ខែតុលាឆ្នាំ២០២៣នេះដោយមានវត្តមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឥស្សរជននយោបាយសំខាន់ៗព្រមទាំងក្រុមការងារផលិត ខ្សែភាពយន្តផងដែរ។
សម្តេចតេជោបានចោទសួរថា តើមានមនុស្សប៉ុន្មាននាក់ បានលះបង់អំណាចក្នុងពេលមានថាមពលនោះ?សម្តេបញ្ជាក់ថា នោះ គឺបង្ហាញឱ្យឃើញពីការលះបង់ដ៏ធំមួយរបស់សម្តេច ដើម្បីសេចក្តីសុខរបស់ជាតិ និងប្រជាជនក្នុងរយៈពេលយូរអង្វែងទៀត។
ការលះបង់អំណាចរបស់សម្តេច គឺជាមេរៀនមួយសម្រាប់ក្រុមប្រឆាំងទៅលើការសម្រេចចិត្តរបស់សម្តេច ដែលពួកគេទាយមិនត្រូវ មើលមិនឃើញ៕

Post a Comment